ទឹកជំនន់បានបង្កឲ្យប្រជាជនដែលរស់នៅលើពិភពលោកយើងនេះជួបប្រទះនូវការលំបាកគ្រប់ ៗ គ្នាមិនថាអ្នកមានអ្នកក្រនោះទេ ។ តែបញ្ហាទាំងនោះអ្នកដែលមានទ្រព្យធនតិចតួចពិតជាជួបបញ្ហាខ្លាំងជាងគេ ។
សម្រាប់ប្រជាជននៅក្នុងតំបន់អាស៊ីនាពេលនេះ ប្រទេសដែលជួបគ្រោះមហន្តរាយទឹកជំនន់ខ្លាំងជាងគេ គឺប្រទេសថៃ (មិនដឹងថាប្រទេសខ្មែរយើងយ៉ាងណានោះទេ ព្រោះបើតាមរយៈកាសែតដូចជាមិនសូវចុះផ្សាយអំពីបញ្ហានេះសោះ)។ ទឹកជំនន់បានបណ្តាលឲ្យរោងចក្រឧស្សាហកម្មជាច្រើននៅក្នុងប្រទេសថៃត្រូវបានបិទទ្វារកម្មកររាប់សែននាក់ត្រូវអត់ការងារធ្វើ ក្នុងនោះក៏មានកម្មករដែលមកពីប្រទេសកម្ពូជាយើងមួយចំនួនដែរ ។ បញ្ហាទាំងអស់នេះបណ្តាលឲ្យមានកង្វះខាតទំនិញ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួននៅលើទីផ្សារ ។ មានអ្នកខ្លះមានលុយក៏មិនអាចទិញអ្វីបានដែរ ។
នៅតាមបណ្តាហាងទំនើបធំ ៗ ដូចជា BigC និង Tesco Lotus មានឥវ៉ាន់ជាច្រើនត្រូវអស់ពីស្តុកដូចជា មីកញ្ចប់ មីកំប៉ុង គ្រប់យីហ៊ោ ។ សម្រាប់ទឹកសុទ្ធវិញឃើញមា្នក់ ៗទិញពេញ ៗ រទេះ (សម្រាប់កន្លែងដែលខ្ញុំរស់នៅ កន្លែងផ្សេងយ៉ាងណាខ្ញុំមិនបានដឹងទេ)។
នៅពេលនេះសូមបញ្ជាក់ថាឥវ៉ាន់ និង សម្ភារៈមួយចំនួនកំពុងឡើងថ្លៃបណ្តើរ ៗ ហើយ មិនដឹងជាថ្ងៃណាបានចុះថ្លៃវិញទេ ព្រោះបើទោះជាទឹកស្រកក៏មិនប្រាកដថាចុះថោកវិញដែរព្រោះរោងចក្រមិនទាន់អាចដំណើរការបាននៅឡើយ ។
នេះគ្រាន់តែជាហេតុការណ៍មួយចំនួនដែលកើតឡើងនាពេលទឹកជំនន់ប៉ុណ្ណោះ សង្ឃឹមថាពេលវេលាដ៏សោកសៅនេះនិងកន្លងផុតទៅដោយឆាប់រហ័ស ។
Sothea
Thursday, November 3, 2011
Thursday, February 17, 2011
អាហាររូបករណ៍ម្ចាស់ក្សត្រីយ៍ សុរិន្ទថន
កាលពីថ្ងៃទី ៩-១៦ កុម្ភៈ ឆ្នាំ ២០១១កន្លងទៅនេះនៅទីក្រុងភ្នំពេញ សាកលវិទ្យាល័មហាសារខាមបានទៅជ្រើសរើសនិស្សិតអាហាររូបករណ៍ដែលទទួលបានពីម្ចាស់ក្សត្រីយ៍សុរិន្ទថន ។ អាហាររូបករណ៍ទាំងនោះផ្តល់ដល់ ថ្នាក់បណ្ឌិត ១នាក់ ថ្នាក់ម៉ាស្ទ័រ ២ នាក់ និងថ្នាក់បរិញ្ញាប័ត្រចំនួន ១៦ នាក់ ។ ព័ត៌មានលម្អិតសូមចុចលើ www.Msu.ac.th.news.com
Tuesday, February 15, 2011
សុភមង្គល
មនុស្សម្នាក់ ៗ ដែលកើតមករមែងតែងតែចង់បាននូវសេចក្តីសុខ និង សុភមង្គលគ្រប់ ៗ គ្នាមិនថាជាតិសាសន៍ណាឡើយ ។ សុភមង្គលអាចកើតឡើងបានគ្រប់វិនាទីទាំងអស់ ដោយមិនកំណត់ពេលវេលា ម៉ោង ឬ ទីកន្លែងនោះទេ ។ តែបញ្ហាដែលចោទឡើងចំពោះមនុស្សគ្រប់គ្នានោះគឺ តើយើងត្រូវក្តោបសុភមង្គល និង ស្វែងរកវាដោយរបៀបណា ?
នេះគឺជាយោបល់ខ្លះ ៗ របស់ខ្ញុំ ៖
- ត្រូវចេះអត់ធ្មត់នូវរាល់ហេតុការណ៍ដែលកើតឡើងជុំវិញខ្លួន
- ត្រូវចេះពិចារណាឲ្យបានល្អិតល្អន់
- ហ៊ានទទួលស្គាល់ការពិត និង ព្យាយាមដោះស្រាយដោយសន្តិវិធី ។
- ចេះអត់អោន និង យោគយល់ឲ្យគ្នាទៅវិញទៅមក ។
- ទទួលស្គាល់ធាតុពិតរបស់ដៃគូ (ចំណុចខ្លាំង និង ខ្សោយរបស់ដៃគូ)
- ព្យាយាមកែចំណុចខ្សោយ ឬ ចំណុចអាក្រក់ដែលខ្លួនមាន ឲ្យថិតនៅចំណុចទាបបំផុត ឬ គ្មានសោះបើអាចធ្វើបាន ។
- មិនព្យាយាមចាប់កំហុស និង ជួយកែតម្រូវ ។
- ព្យាយាមផ្គាប់ចិត្តស្វាមី ឬ ភរិយា ដោយទឹកចិត្តស្មោះមិនមែនបោកបញ្ឆោត ។
- ផ្តល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមក
- ជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅពេលមានបញ្ហា ។
- ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ដៃគូ
- ចាំថ្ងៃពិសេស ៗ របស់ក្រុមគ្រួសារដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ និង ថ្ងៃពិសេស ៗ ជាច្រើនទៀត
- ស្រឡាញ់គ្រួសារខាងដែគូ ដូចជាគ្រួសាររបស់ខ្លួន ។
- ផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ។
- ផ្តល់ពេលវេលាសម្រាប់ក្រុមគ្រួសារឲ្យបានច្រើនជាងមិត្តភក្តិ ។
សង្ឃឹមថាចំណុចខាងលើ អាចមានចំណុចខ្លះជួយដល់អស់លោកអ្នកបាន ។
សូមសំណាងល្អ !
នេះគឺជាយោបល់ខ្លះ ៗ របស់ខ្ញុំ ៖
- ត្រូវចេះអត់ធ្មត់នូវរាល់ហេតុការណ៍ដែលកើតឡើងជុំវិញខ្លួន
- ត្រូវចេះពិចារណាឲ្យបានល្អិតល្អន់
- ហ៊ានទទួលស្គាល់ការពិត និង ព្យាយាមដោះស្រាយដោយសន្តិវិធី ។
- ចេះអត់អោន និង យោគយល់ឲ្យគ្នាទៅវិញទៅមក ។
- ទទួលស្គាល់ធាតុពិតរបស់ដៃគូ (ចំណុចខ្លាំង និង ខ្សោយរបស់ដៃគូ)
- ព្យាយាមកែចំណុចខ្សោយ ឬ ចំណុចអាក្រក់ដែលខ្លួនមាន ឲ្យថិតនៅចំណុចទាបបំផុត ឬ គ្មានសោះបើអាចធ្វើបាន ។
- មិនព្យាយាមចាប់កំហុស និង ជួយកែតម្រូវ ។
- ព្យាយាមផ្គាប់ចិត្តស្វាមី ឬ ភរិយា ដោយទឹកចិត្តស្មោះមិនមែនបោកបញ្ឆោត ។
- ផ្តល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមក
- ជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅពេលមានបញ្ហា ។
- ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ដៃគូ
- ចាំថ្ងៃពិសេស ៗ របស់ក្រុមគ្រួសារដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ និង ថ្ងៃពិសេស ៗ ជាច្រើនទៀត
- ស្រឡាញ់គ្រួសារខាងដែគូ ដូចជាគ្រួសាររបស់ខ្លួន ។
- ផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ។
- ផ្តល់ពេលវេលាសម្រាប់ក្រុមគ្រួសារឲ្យបានច្រើនជាងមិត្តភក្តិ ។
សង្ឃឹមថាចំណុចខាងលើ អាចមានចំណុចខ្លះជួយដល់អស់លោកអ្នកបាន ។
សូមសំណាងល្អ !
Friday, February 11, 2011
ទិវានៃក្តីស្រឡាញ់
នៅថ្ងៃទី ១៤ខែ កុម្ភៈជារៀងរាល់ឆ្នាំគឺជា ទិវានៃក្តីស្រឡាញ់ ។ នៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ១០កុម្ភៈទៅ យើងសង្កេតឃើញនៅតាមទីផ្សារនានាសម្បូរទៅដោយផ្កាជាពិសេសគឺផ្កាកុឡាបចម្រុះពណ៌ ។ ក្នុងថ្ងៃធម្មតាផ្កាកុឡាបមួយទង ១០០០ រៀល ឬ បើសិនជាផ្កានោះស្អាតល្អ អាចដល់ ២០០០ រៀល តែសម្រាប់ក្នុងកម្មវិធីពិសេសបែបនេះតម្លៃផ្កាឡើងថ្លៃមួយជាពីរ។
សម្រាប់អ្នកដែលរៀបអាពាហ៏ពិពាហ៏រួចហើយ បើសិនជាមិនបានទិញផ្កាជូនភរិយា ឬ ស្វាមី របស់ខ្លួនបាន អាចប្រើពាក្យសម្តីដ៏សែនពិរោះរបស់អស់លោកអ្នក ឬ ធ្វើអ្វីដែលលោកអ្នកគិតថា អាចធ្វើឲ្យដៃគូររបស់លោកអ្នកមានសេចក្តីសុខ នេះហើយជាកាដូដ៏ពិសេសបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍។
ទោះជាយ៉ាងណាសម្រាប់ថ្ងៃនេះគឺជាថ្ងៃដែលយើងត្រូវសម្តែង នូវក្តីស្រឡាញ់ចំពោះមនុស្សដែលយើ់ងស្រឡាញ់ ដោយស្មោះអស់ពីបេះដូងតែកុំភ្លេច សម្តែងក្តីស្រឡាញ់ចំពោះឪពុកម្តាយ និង បងប្អូនផង ។
សូមឲ្យមានសំណាងល្អណាច៎ាស !
Monday, January 31, 2011
ឧទ្យានជាតិ ភូព្រះបាត្រ (ภู พระบาด)
បន្ទាប់ពីពិធិមង្គលការបានបញ្ចប់ យើងក៏បាននាំគ្នាទៅលេងនៅ ឧទ្យានជាតិ ភូព្រះបាត្រ ដែលមានមានចំងាយ ៦៨ គ.ម ពីខេត្ត ឧត្តរធានី ។ ការធ្វើដំណើរទៅលេង ភូព្រះបាត្រលើកនេះ គឺជាការធ្វើដំណើរដោយមិនបានព្រៀងទុកជាមុន ។ ដំណើរកំសាន្តលើកនេះ មានលោកសាស្រ្តាចារ្យរង លោកគ្រូ អ្នកគ្រូ និង បុគ្គលិកនៅមហាវិទ្យាល័យមហាសារខាម (MSU)១៧ រូប ។ ដែលក្នុងនោះរួមមានលោកសាស្រ្តាចារ្យរង ស៊ុមឆាយជាអ្នកនាំផ្លូវ ព្រមទាំងអត្ថាធិប្បាយពីដើមកំណើតនៃទិកន្លែងនីមួយ ៗ ដែលមាននៅលើភ្នំនេះ ។
Sunday, January 30, 2011
ចូលរួមពិធីមង្គលការ
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១១ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងមិត្តភក្តិដែលធ្វើការជាមួយគ្នាបានទៅចូលរួមក្នុងពិធិមង្គលការរបស់ លោកគ្រូសម័យដែលស្ថិតនៅខេត្តឧត្តរធានី (อุดรธานี)។ នេះជាលើកដំបូងសម្រាប់ខ្ញុំដែលបានទៅចូលរួមមង្គលការមិត្តភក្តិជាជនជាតិថៃ ។ ពិធីរបស់គេខុសពីពិធីរបស់ខ្មែរយើង គឺព្រឹកឡើងគេហែរជំនូន តែជំនូនរបស់គេនោះមិនមានអ្វីធំដុំដូចជាខ្មែរឡើយ គឺមានតែខ្នើយ មុង ពូក គ្រាប់ពោត សណ្តែក ស្រូវ ល្ង បាយម្ហូប និងថ្លែឈើដាក់សែន បន្តិចបន្តួចប៉ុណ្ណោះដែលដាក់លើឡានរបស់សាម៉ីខ្លួន គ្មានវង់ភ្លេងទេ គឺពេលដែលហែរ ភ្ញៀវដែលទៅចូលរួមនាំគ្នាស្រែកហ៊ោទាំងអស់គ្នា ហ៊ោរបណ្តើរ ដើរបណ្តើររហូតដល់ផ្ទះកូនស្រី ។ គេហែរចូលក្នុងផ្ទះកូនស្រី ហើយក៏មានពិធីជូនថ្លៃទឹកដោះ (លុយសុទ្ធ ៣០០ ០០០ បាត្រ = ១០ ០០០ ដុល្លា មានមាសដូចជា កងដៃ ខ្សែក ព្រមទាំងចិញ្ជៀនពេជ្រ សម្រាប់ពាក់ឲ្យកូនក្រមុំ)។ មានអាចារ្យសូត្រធម៌ បន្ទាប់មកក៏ចងដៃ ជាការបញ្ចប់កម្មវិធី ។
Monday, January 24, 2011
សួស្តីឆ្នាំថ្មី
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលឆ្នាំចិនហើយ សូមឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ និង រកស៊ីកាក់កប ជួបតែសំណាងល្អពេញមួយឆ្នាំ ។
Gong Xi fa cai.
Gong Xi fa cai.
Subscribe to:
Posts (Atom)