ដោយសារកង្វះខាតកម្មករនៅក្នុងប្រទេសថៃ បានតម្រូវឲ្យក្រុមហ៊ុនជាច្រើនទៅជ្រើសរើសកម្មករនៅប្រទេសខ្មែរឲ្យមកធ្វើការនៅក្នុងប្រទេសថៃ ។ ការទទួលយកកម្មករមកធ្វើការនេះបានបណ្តាលឲ្យអ្នកគ្រប់គ្រងកម្មករជួបប្រទះនៅការលំបាកស្មុគស្មាញជាច្រើនដូចជា ៖ ភាសានិយាយ (ពិបាកក្នុងការណែនាំកម្មករឲ្យធ្វើតាមភារកិច្ច ឬ តួនាទី ពេលមានជម្ងឺ ឈឺថ្កាត់ពិបាកក្នុងការទៅរកពេទ្យ ...)។
ដោយសារបញ្ហាទាំងនេះហើយទើបធ្វើឲ្យក្រុមហ៊ុនជាច្រើនមកទំនាក់ទំនងសាខាភាសាខ្មែរ ដែលមានទីតាំងនៅសាកលវិទ្យាល័យមហាសារខាម (Mahasakam University) ។ ចំពោះនិស្សិតដែលរៀនចប់បរិញ្ញាប័ត្រភាសាខ្មែរ បានទៅធ្វើការនៅក្រុមហ៊ុនឯកជន និង ក្នុងក្របខណ្ឌរដ្ឋ ក្នុងប្រទេសថៃ ។ ចំណែកនិស្សិតដែលមិនទាន់ចប់ខាងក្រុមហ៊ុនបានកក់ទុកជាមុន គឺបន្ទាប់ពីចប់ភ្លាមអាចទៅធ្វើការជាមួយក្រុមហ៊ុនទាំងនោះភា្លម ។
នេះជាទីផ្សារដ៏ល្អ សម្រាប់និស្សិតដែលជ្រើសរើសយកឯកទេសភាសាខ្មែរ ។
Monday, January 24, 2011
នាំកូនទៅថតរូប
កាលពីនៅស្រុកខ្មែរពេលត្រូវការរូបថត ក៏ទៅថតភ្លាម (បិតកាត)។ ដោយពេលថតរួចទទួលបានទាំងរូបថត និង ហ្វីល ហើយប្រសិនជាយើងចង់បានរូបថតបន្ថែមគ្រាន់តែចំណាយលុយទៅលើការផ្តិតប៉ុណ្ណោះ ចង់ បាន ប៉ុន្មានក៏បានដែរ ។ ប៉ុន្តែល្ងាចម្សិលមិញ (ថ្ងៃអាទិត្យ ទី ២៣ ខែមករា ២០១១) នៅសាលាកូនរបស់ខ្ញុំ គ្រូត្រូវ ការ រូបថតរបស់គេ ដើម្បីយកទៅធ្វើប័ណ្ណសម្គាល់ខ្លួន (កាតសិស្ស) ។ ខ្ញុំក៏នាំកូនទៅថត ដោយ គេប្រាប់ថា ១ ប៉ុស្តិ ១០០បាទ តែបើត្រូវការប្រញាប់គឺ ១២០បាទ ។ ដោយមិនចង់ចំណាយទៅមកច្រើនដង ខ្ញុំក៏សម្រេចថា នៅចាំយក ព្រោះបើមកទៀតទាំងទៅទាំងមកគឺចំណាយពេល ១ម៉ោង ។ ពេលកំពុងរងចាំគ្រួសាររបស់ខ្ញុំ (ប្តី) សុំ fileបានទេ ? ព្រោះគេថតរូបមិនប្រើហ្វីលទេ ម្ចាស់ហាងឆ្លើយថា បើចង់បាន file ទាល់តែថែមលុយទៀត ៨០បាទ ម្ចាស់ថ្លៃហើយទើបតែលឺទេនែ៎ ថែមលុយយក file រូបថតខ្លួនឯង ។ អញ្ចឹងមានន័យថា ថតម្តងបានតែ រូបថត ៩ សន្លឹក អស់១២០ (ប្រហែល៣ដុល្លា) ។ បើចង់បាន file ត្រូវអស់ ៥ ដុល្លា ។ តែនេះខុសមកពីខ្ញុំ ព្រោះខ្ញុំធ្លាប់ទៅថតហាងនៅក្បែរមហាវិទ្យាល័យ តម្លៃដូចគ្នាបានទាំង file តែលើកនេះ បែរជាទៅដល់មឿង(ទីរួមខេត្ត) រូបមិនស្អាត ហើយថ្លៃទៀត ។
នេះជាបទពិសោធន៍របស់ខ្ញុំ ដូច្នោះខ្ញុំសូមផ្តាំ មិត្តភក្តិទាំងអស់ថាធ្លាប់ចូលកន្លែងណាល្អ ចូលកន្លែងនឹងទៅ ដើម្បីកុំឲ្យខកចិត្ត ហើយខូចអារម្មណ៍ដូចជាខ្ញុំទៀត ។
នេះជាបទពិសោធន៍របស់ខ្ញុំ ដូច្នោះខ្ញុំសូមផ្តាំ មិត្តភក្តិទាំងអស់ថាធ្លាប់ចូលកន្លែងណាល្អ ចូលកន្លែងនឹងទៅ ដើម្បីកុំឲ្យខកចិត្ត ហើយខូចអារម្មណ៍ដូចជាខ្ញុំទៀត ។
Wednesday, January 5, 2011
Cargill and Mahasarakham university
ក្រុមហ៊ុន Cargill គឺជាក្រុមហ៊ុនផលិតសាច់មាន់ឆ្អិនសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេស ។ ក្រុមហ៊ុននេះមានស្នាក់ការនៅក្នុងខេត្តស្រះបុរី និង ខេត្តនគររាជសីមានៃប្រទេសថៃ ។ ដោយមានកង្វះខាតផ្នែកកម្មករ ក្រុមហ៊ុនបានទៅជ្រើសរើសកម្មករពីប្រទេសកម្ពុជាឲ្យមកធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន ។ ប៉ុន្តែដោយសារតែកង្វះខាតបុគ្គលិកដែលអាចទំនាក់ទំនងជាមួយកម្មករខ្មែរ ក្រុមហ៊ុនCargillនឹងមកកាន់សាកលវិទ្យាល័យមហាសារខាម នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១១ ដើម្បីមកទទួលនិស្សិតឯកទេសភាសាខ្មែរ ដែលជាជនជាតិថៃ ឲ្យទៅចុះកម្មសិក្សា និង ក្រោយពេលរៀនចប់ទទួលយកទៅធ្វើការតែម្តង ។ គួរបញ្ជាក់ដែរថាមាននិស្សិតឯកទេសភាសាខ្មែរចំនួនពីរនាក់មកហើយដែលបានធ្វើការនៅក្នុងក្រុមហ៊ុន Cargill ។ តែដោយសារតែកម្មករខ្មែរដែលត្រូវមកមានចំនួន ១០០០ ។ ដូច្នេះសម្រាប់និស្សិតខ្មែរដែលកំពុងរៀននៅសាកលវិទ្យាល័យមហាសារខាម មានចំណាប់អារម្មណ៍ សូមអញ្ជើញមកចូលរួមស្តាប់ នៅអគារ RN បន្ទប់ ១០៣ ចាប់ពីម៉ោង ១៤.០០-១៦.០០ នាថ្ងៃទី ១៣.មករា.២០១១ ។
សួស្តីឆ្នាំថ្មី
សួស្តី ! មិត្តភក្តិទាំងអស់ !បានទៅដល់ណាខ្លះចូលឆ្នាំសកលនេះ !
សម្រាប់អ្នកដែលមិនទាន់បានទៅដើរលេងឯណា កុំបារម្ភអី ថ្ងៃ ៧ មករា នេះឈប់ទៀតហើយ កុំភ្លេចទៅដើរលេងណា ។ សប្បាយច្រើនកើនអាយុ !
ជូនពរសុខភាពល្អ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ ។
សម្រាប់អ្នកដែលមិនទាន់បានទៅដើរលេងឯណា កុំបារម្ភអី ថ្ងៃ ៧ មករា នេះឈប់ទៀតហើយ កុំភ្លេចទៅដើរលេងណា ។ សប្បាយច្រើនកើនអាយុ !
ជូនពរសុខភាពល្អ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ ។
Sunday, December 26, 2010
Thursday, December 23, 2010
Saturday, December 11, 2010
Hello
Hello Every body. I'm Sothea Vong from Cambodia. It's the first time for me to creat this blog. I hope that I will has a lot of friends in here. Very nice to meet you all. Happy New year and success in your work.
Nice day.
Nice day.
Subscribe to:
Posts (Atom)

